ផលិតផលទាំងនេះនឹងលក់ដាច់ខ្លាំងបំផុតបន្ទាប់ពីទឹកជំនន់រលាយបាត់


ទឹកលិចគ្រប់យ៉ាងនៅក្នុងផ្ទះគឺខូចខាត ទោះចង់មិនចង់ម្ចាស់ផ្ទះត្រូវតែចំណាយលុយទិញសម្ភារៈ ផ្សេងៗនៅក្នុងផ្ទះដើម្បីបំពេញតម្រូវការរបស់ខ្លួននៅពេលដែទឹកស្រកទៅវិញ។ ផលិតផលទាំង ៣ ក្រុមនេះជាតម្រូវការចំបងបំផុតសម្រាប់ម្ចាស់ផ្ទះដែលលិចទឹក ហើយពួកគេនឹងសម្រុកទិញខ្លាំង បន្ទាប់ពីទឹកជំនន់ស្រកទៅវិញ។ 

សម្ភារៈសំអាតផ្ទះ

ជាការពិតណាស់សម្ភារៈសំអាតផ្ទះជាផលិតផលចំបងទី ១ ដែលមនុស្សភាគច្រើននឹងសម្រុកទិញ បន្ទាប់ពីទឹកស្រកទៅវិញ ដោយហេតុថាផ្ទះមួយចំនួនធំលិចទឹកមិនក្រោមពី ១០ ថ្ងៃនោះទេ ធ្វើអោយផ្ទះ ភាគច្រើនគគ្រិចខ្លាំង កាន់ស្នឹម ក្អែល សំរាម ភក់ជ្រាំ និងក្លិនអាក្រក់នៅក្នុងបរវេនផ្ទះ។ ផលិតផលសំខាន់ទាំងនោះរួមមាន សាប៊ូសំអាតឥដ្ឋការ៉ូ ថ្នាំប៉ូលាជញ្ជាំង អំបោសជូត ម៉ាស៊ីនស្រូបក្លិន និង ទឹកសម្លាប់មេរោគក្នុងផ្ទះជាដើម ច្បាស់ណាស់ថានឹងមានតម្រូវការខ្ពស់នៅពេលដ៏ខ្លីខាងមុខនេះ។ ហើយបើលោកអ្នកចង់បានសេវាកម្មសំអាត ឬទិញសម្ភារៈសម្អាតបោះដុំធូរថ្លៃអាចទាក់ទងទៅ Prima ឬ Agro Co តាមរយៈលេខ ០៩៦ ៥៥៥ ៦៦ ១២។ 

គ្រឿងសង្ហារឹម

ទឹកលិចជាង ១០ ថ្ងៃហើយ អ្នកខ្លះចាកចេញពីផ្ទះជាង ១០ ថ្ងៃដូចគ្នា ហើយគ្រឿងសង្ហារីមមួយចំនួន ដូចជា តុ ទូ កៅអី ប្រណីត ដែលមានទម្ងន់ធ្ងន់ ត្រូវមានខូចខាតទាំងស្រុងតែម្តង ដូចនេះពេលទឹកជំនន់ រលាយបាត់ទៅច្បាស់ណាស់ថា ម្ចាស់ផ្ទះនឹងទិញគ្រឿងសង្ហារីម យកមកប្រើប្រាស់ក្នុងគេហដ្ឋានរបស់ ខ្លួនវិញ។ នេះជាឱកាសមួយនៅក្នុងការលក់គ្រឿងសង្ហារីម ដូចជា តុ ទូ កៅអី ទូការិយាល័យ ផ្សេងៗ តែដើម្បីជួយដល់បងប្អូនខ្មែរយើងអ្នកលក់ទាំងអស់គួរតែមានតម្លៃពិសេសណាមួយ សម្រាប់អតិថិជន ដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។ បើលោកអ្នកចង់បានគ្រឿងសម្ហារីមធូរថ្លៃពីម្ចាស់ដើមផ្ទាល់ សូមទំនាក់ទំនងទៅព្រះខ័ន្ធឬទ្ធិ 069 955 558។ 

គ្រឿងអគ្គិសនី 

តំបន់ខ្លះទឹកលិចកំពស់ជាង ១៥០ សង់ទីម៉ែត្រ វាច្បាស់ណាស់ថាគ្រឿងអគ្គីសនីមួយ ចំនួនចូលទឹកហើយ ដូចជាអំពូល កង្ហា ខ្សែភ្លើង ហ្វ្រីភ្លើង ជាដើម ហើយម្ចាស់ផ្ទះពិតជាមាន តម្រូវការខ្ពស់លើផលិតផលមួយ នេះសម្រាប់តម្រូវការក្នុងផ្ទះ។ ម្ចាស់ផ្ទះអាចនឹងចំណាយលុយ ច្រើនគួរសម គ្រឿងអគ្គិសីមួយចំនួន ដូចជាឌុយ ទូរទស្សន៍ កង្ហា ខ្សែភ្លើង ឌីសង់ទ័រ ....ដែលអ្នកលក់ គ្រឿងអគ្គិសនីអាចនឹងត្រូវប៉ាន់ ក្នុងរយ​​​​​​​​​​​​​​​​​​​​​​ៈពេលដ៍ខ្លីខាងមុខនេះ៕

ប្រភពពី Business Cambodia 

អត្តបទ៖

នេន សុធី ប្រធាននិពន្ធជំនាញលក់នៅ Business Cambodia។ ស្លាបប៉ាការបស់ខ្ញុំគឺជាអាវុធ ដែលផ្លាស់ប្តូរអ្នកលក់នៅកម្ពុជាអោយកាន់តែពូកែជាងមុន។ ចំណូលរបស់អ្នកលក់គឺជាក្តីសុខរបស់មនុស្សគ្រប់គ្នា រួមគ្នាដើម្បីកម្ពុជាកាន់តែសំបូរធនធានអ្នកលក់ពូកែៗ។ ចែករំលែកគំនិតលក់របស់អ្នកជាមួយចាបក្រហម 096 61 54 262

 

Share on Google Plus

About Tiger Gaming

សួរស្តីអ្នកទាំងអស់គ្នា Website នេះបង្កើតឡើងគ្រាន់តែជាការរៀនធ្វើតែប៉ុណ្ណោះតែខ្ញុំបាននិងព្យាយាមរកអ្វីដែលថ្មីដើម្បីបងប្អូនទាំអស់គ្នា​ហើយក៏សុំទោសរាល់កំហុសឆ្គងដោយអចិតនាណាមួយ​សូមអរគុណ
    Blogger Comment
    Facebook Comment

0 comments:

Post a Comment