យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្ដិចបានឲ្យដឹងថា តាមការតាមដាន និងការវិវត្ដជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ បង្ហាញថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះវិសម្ពាធមួយ ដែលបានកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្ដខ្លួនជាបន្ដបន្ទាប់ទៅជា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ដោយដើរចូលភាគកណ្ដាលប្រទេសនវ។
តាមការព្យាករណ៍ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងប្រទេសចិនខាងត្បូងនៅថ្ងៃទី ២៧ ខែតុលា ហើយបានថមថយឥទ្ធិពលនៅពេលមកដល់ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែតុលា រួចបន្ដដំណើរចូលតំបន់មួយចំនួននៅប្រទេសឡាវ ដោយថមថយទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា។
កល្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ព្ងង់រាបភាកឦសាន នៃប្រទេសកម្ពុជា រួមមានខេត្ដ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្ដឧត្ដមានជ័យ អាចមានភ្លៀងធ្លាក់ច្រើន លាយឡំនឹងខ្យល់ខ្លាំង។ ដោយឡែកបណ្ដាខេត្ដនៅតំបន់វាលទំនាប រួមមានខេត្ដដកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្ដបាត់ដំបង មានភ្លៀងធ្លាក់ច្រើន។
ជាមួយស្ថានភាពបែបនេះក្រសួង បានអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ៕
រូបតំណាង

0 comments:
Post a Comment